[Tech News] Telegramចាប់ផ្តើមប្រឆាំងនឹងអ្នកប្រើប្រាស់ល្មើសច្បាប់ - Gold One Computer
CONTACT010-909-500

[Tech News] Telegramចាប់ផ្តើមប្រឆាំងនឹងអ្នកប្រើប្រាស់ល្មើសច្បាប់

Home > Blogs > This Article

 

[Tech News] Telegramចាប់ផ្តើមប្រឆាំងនឹងអ្នកប្រើប្រាស់ល្មើសច្បាប់

[Tech News] CEO លោកDurov ត្រូវបានធានាអោយនៅក្រៅឃុំ Telegramចាប់ផ្តើមប្រឆាំងនឹងអ្នកប្រើប្រាស់ល្មើសច្បាប់


Posted by Gold One Computer
Date: 07/09/024

CEOរបស់Telegram លោកDurov កាលពីថ្ងៃសុក្របានប្រកាសនូវវិធានការមួយចំនួន ដើម្បីប្រឆាំងនឹងអ្នកប្រើប្រាស់ល្មើសច្បាប់នៅលើApp Telegram រួមមានការបិទមុខងារ Nearby People និងTelegraphជាដើម។ លោកបាននិយាយថា៖ ទោះបីជាអ្នកប្រើប្រាស់ 99.999%នៃអ្នកប្រាស់មិនទាក់ទងនឹងបទល្មើស តែអ្នកល្មើសច្បាប់ 0.001% បានប៉ះពាល់អាក្រក់ដល់បណ្តាញទាំងមូល ធ្វើអោយអ្នកប្រើប្រាស់ជាង១ពាន់លាននាក់មានហានិភ័យ។ នេះគឺជាហេតុផលដែលយើងនឹងពង្រឹងការងារត្រួតពិនិត្យមាតិការនៅក្នុងឆ្នាំនេះ។ លោកDurovត្រូវបានចាប់ខ្លួនកាលពីចុងខែ8នៅប្រទេសបារាំង ទាក់ទងនឹងApp Telegramដែលត្រូវបានប្រើប្រាស់ជាឧបករណ៍ទំនាក់ទំនងរបស់ជនល្មើស។ ក្រោយមកគាត់ត្រូវបានអនុញ្ញាតិអោយនៅក្រៅឃុំ ធានាដោយទឹកប្រាក់៥លានអឺរូ ដោយក្នុងលក្ខខណ្ឌត្រូវទៅបង្ហាញខ្លួននៅប៉ុស្ត៍ប៉ូលីស១សប្តាហ៍២ដង និងមិនត្រូវចាកចេញពីប្រទេសបារាំង។

------
ជជែក និងចែករំលែកអំពីវិស័យកុំព្យូទ័រ ចូលរួមជាមួយយើងនៅGold One Community